សាលាដំបូងរាជធានីភ្នំពេញ ប្រកាសបន្តចំណាត់ការលើសំណុំរឿងមួយករណីទៀតលើមជ្ឈមណ្ឌលកម្សាន្តរ៉ុក ពីបញ្ហាប្រើប្រាស់គ្រឿងញៀន
សាលាដំបូងរាជធានីភ្នំពេញ បានបន្តចំណាត់ការអនុវត្តច្បាប់ដាក់ទោសលើក្រុមជនប្រព្រឹត្តគ្រឿង ញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកបន្ថែមទៀត ក្រោយករណីមួយទើបនឹងប្រកាសសាល ក្រមរួច ដោយតុលាការ កាលពីចុងខែ កុម្ភៈ កន្លងមកនេះ។
សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២០ មីនា ឆ្នាំ២០២០ដែលបណ្តាញ សារព័ត៌មាន ទើបទទួលបាននៅថ្ងៃពុធនេះ បានបញ្ជាក់ថា សាលាដំបូងកំពុងស៊ើប សួរ លើសំណុំរឿង មួយករណីទៀត ដែលបានប្រព្រឹត្តទៅនៅចំណុចមជ្ឈមណ្ឌលកម្សាន្តរ៉ុកនោះផងដែរ ដោយចៅក្រម ស៊ើបសួរកំពុងសួរចម្លើយ អ្នក ពាក់ព័ន្ធ, ប្រមូលភស្តុតាងនានា និងត្រៀមបញ្ជូនទៅជំនុំជំរះក្នុងពេល ឆាប់ៗខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានដដែលរបស់សាលាដំបូងរាជធានីភ្នំពេញ នៅបានបញ្ជា ក់ដែរថា កន្លងមកនេះ គឺនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សាលាដំបូងរាជធានីបានប្រកាសសាល ក្រមនៃសំណុំរឿងព្រហ្ម ទណ្ឌលេខ១៣១៥ ដែលមានជនជាប់ចោទចំនួន ៣៤នាក់ ដែលត្រូវបា នចោទប្រកាន់ពីបទ ចាត់ចែ ងឲ្យប្រើប្រាស់ដោយខុស ច្បាប់នូសារធាតុញៀន, ប្រើប្រាស់ដោយសុខច្បាប់នូវសារធាតុញៀន, ស មគំនិតក្នុងអំពើប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចមជ្ឈមណ្ឌ ល កម្សាន្តរ៉ុក ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយផ្តន្ទាទោសជនជាប់ចោទម្នាក់ៗដាក់ពន្ធនាគារ ចន្លោះ ពី១ឆ្នាំ៦ខែ ដល់៤ឆ្នាំ និងពិន័យជាប្រាប់ពី៣លានរៀល ដល់៨លានរៀល។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលគេហទំព័រ និងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ ទើបទទួលបាន នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០៕SP